Ads

បង្ក្រាប ករណី អំពើលួចមានស្ថានទម្ងន់ទោស ( ចោរកាច់សោរ ក ម៉ូតូ ) យ៉ាងសកម្មនៅក្នុងក្រុងបាត់ដំបង*


ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ជាក់ស្ដែង ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង 16 និង 30 នាទី នៅចំណុចក្រុមទី 18 ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរៈសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច( ចោរកាច់សោរម៉ូតូ ) ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន 3 នាក់ ។ 

1. ឈ្មោះ ឡាំ បូរី ហៅ ពៅ ភេទប្រុស អាយុ 25 ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ។ 

2. ឈ្មោះ ឡាំ សុភ័ក្រ ហៅឡុយភេទប្រុស អាយុ 35 ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោងស្រុកបន្ទាយមាស ខេត្តកំពត។ 

3. ឈ្មោះភឹម ពៅ ភេទប្រុសអាយុ 35 ឆ្នាំមានទីលំនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។ 

វត្ថុតាងដកហូតរួមមាន៖

- សោរម៉ូតូម៉ាកហុងដាចំនួន 3

- សោរសម្រាប់កាច់សោរម៉ូតូចំនួន 7

- ដែករាងអក្សរ T សម្រាប់កាច់សោរម៉ូតូចំនួន

- សោរសម្រាប់ដោះស្លាកលេខចំនួន 2

- គ្រាប់សម្រាប់កិបស្លាកលេខចំនួន 4 គ្រាប់

- ស្លាកលេខចំនួន 2 សន្លឹក 

- រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ ស ស៊េរីឆ្នាំ 2003 ពាក់ស្លាកលេខ ភ្នំពេញ 2O 0980 


បច្ចុប្បន្នការិយាល័យជំនាញកុំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។ 






ប្រភពៈ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង

No comments

Powered by Blogger.