👮
👮ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
*
👌🏿បង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប និង ទូរស័ព្ទដៃ )*
👉ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។
🚔 ជាក់ស្តែងនៅថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រត្តិបត្តិការបង្ក្រាប ករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប និង ទូរស័ព្ទដៃ ) នៅ០២ចំណុចផ្សេងគ្នា ដែលកើតហេតុកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ។
1⃣នៅវេលាម៉ោង ១៧:៣០នាទី នៅចំណុចហាងអ៉ីនធឺណេតស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉េន ចាន់ធូ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
2⃣នៅវេលាម៉ោង ១៨:១០នាទី នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ គិន ឈុនឡាយភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
👉ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើឈ្មោះ យ៉េន ចាន់ធូ ខ្លួនបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាពឆក់កាបូបនៅចំណុចភូមិអន្លង់ល្វា ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ ដុះ ស៊ីណាត ភេទស្រី អាយុ ៤៤ឆ្នាំ និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ នៅចំណុចមុខផ្សារទំនើបបុរីថ្មី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ ឡាង ណាវី ភេទស្រី អាយុ ២៧ឆ្នាំ ។
ចំណែកជនសង្ស័យឈ្មោះ គិន ឈុនឡាយ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ និង កាបូប បានជាច្រើនលើកនៅក្នុងខេត្តបាត់ដំបង។
បច្ចុប្បន្នការិយាល័យជំនាញកុំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។








No comments