ពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំង ស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៅសា លានគរបាលភូមិភាគ៥ ស្ថិតនៅ ភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង
-ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនគ្រប់គ្រងធនធានមនុស្សចូលរួមបិទវគ្គប ណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៅសាលានករបាលភូមិភាគ៥ៈ
--------
🇰🇭-ព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ ដោយបានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេ នីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនគ្រប់គ្រងធនធាន មនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំង ស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៅសា លានគរបាលភូមិភាគ៥ ស្ថិតនៅ ភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបណ្ឌិត្យសភា នគរបាលជាតិកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអញ្ជើញពីបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ពីស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ ។ សូមជម្រាបជូនថាវគ្គ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលភូមិភាគ៥នេះបានប្រារព្វបើកកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨ មាន រយៈពេល ០៤ ខែ មានកម្មសិក្សាការីចំនួន ១៣៩ នាក់អញ្ជើញមកពីខេត្តចំនួន ០៥ គឺខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ៕
--------
( រូបភាពផែនគ្រប់គ្រងធនធានមនុស្ស) By kosal!











No comments