សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីករណីរំលោភលើទំនុកចិត្ត យកម៉ូតូទៅដាក់បញ្ចាំ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីករណីរំលោភលើទំនុកចិត្ត យកម៉ូតូទៅដាក់បញ្ចាំ៖
-------------------------------------------------------------------------------------------------------------------
នៅថ្ងៃអង្គារ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៩.៣០នាទី នៅចំណុចផ្ទះជួល ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរំលោភលើទំនុកចិត្ត យកម៉ូតូទៅដាក់បញ្ចាំ កើតឡើង។
បង្កដោយជនសង្ស័យឈ្មោះ អ៊ុក ឃ្លីនតុន ស្នាក់នៅបន្ទប់ជួលលេខ ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ជនរងគ្រោះឈ្មោះ នួន អន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដំណើររឿងៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៩.៣០នាទី ជនសង្ស័យឈ្មោះ អ៊ុក ឃ្លីនតុន បានទូរស័ព្ទទៅជនរងគ្រោះឈ្មោះ នួន អន ត្រូវជាបងប្អូនជីដូនមួយ ដើម្បីខ្ចីម៉ូតូថាជិះទៅបុណ្យមិត្តភក្តិនៅខេត្តកំពង់ស្ពឺ រួចជនរងគ្រោះបានឲ្យម៉ូតូទៅជនសង្ស័យខ្ចីម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-8298 ទៅបាត់រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨.៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលព្រៃស។ រហូតដល់វេលាម៉ោង១៤.៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុក ឃ្លីនតុន នៅចំណុចបន្ទប់ជួលលេខ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី។
No comments