Ads

ចាប់ខ្លួនជនល្មើស៣នាក់ និងរឹបអូសគ្រឿងញៀន ជាង 26kg ដែលអ្នកបញ្ជាការដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ពីឡាវមកកម្ពុជា 120kg


កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនល្មើស៣នាក់ និងរឹបអូសគ្រឿងញៀន ជាង 26kg ដែលអ្នកបញ្ជាការដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ពីឡាវមកកម្ពុជា 120kg កាលពីថ្ងៃទី២៦ មិថុនា ២០១៨
រាជធានីភ្នំពេញ ៖ ដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ ពី ឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួល ពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង និងលោក សៀង សុខ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ ឲ្យកម្លាំងជំនាញយើងបន្តការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេក្លោងនៅពីក្រោយខ្នង ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ១២០គីឡូក្រាម បង្ក្រាបកាលពីថ្ងៃទី២៦ មិថុនា ២០១៨ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល (ស្ទឹងត្រែង )។
នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង១៤:០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ ឈានទៅចាប់ខ្លួនបានមុខសញ្ញាពាក់ព័ន្ធនឹងករណីខាងលើ ៣នាក់បន្ថែមទៀត នៅបីគោលដៅផ្សេងគ្នាជាបន្ទាប់ ទី១/ចំណុចជិតរង្វង់មូលកាំកូស៊ីធី ទី២/ឆែកឆេរលំនៅដ្ឋានលេខ១០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ទី៣/ឆែកឆេរលំនៅដ្ឋានលេខ១០៥ ផ្លូវលេខ៦ ក្នុងបុរីពិភពថ្មី សង្កាត់កន្ទោត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លទ្ធផល : 
-ចាប់ខ្លួនជនសង្ស័យ ៣នាក់ 
១/ឈ្មោះ សៀន ខួច ភេទប្រុស ខ្មែរ កើតឆ្នាំ ១៩៨៦ 
២/ឈ្មោះ យិន ម៉ាប់ ភេទប្រុស ខ្មែរ កើតឆ្នាំ ១៩៩៤
៣/ឈ្មោះ សុខ សុឡា ភេទប្រុស ខ្មែរ កើតឆ្នាំ ១៩៩១
-ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 26kg 861.67g ក្នុងនោះ៖
- ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ 4kg 003.85g 
- ថ្នាំញៀនប្រភេទកេតាមីន(Ketamine ) 22,857.82g ៕






No comments

Powered by Blogger.