គ្រាន់តែរោទ៍សម្លេងម៉ូតូខ្លាំងយុវជនជាជនសង័្សយចំនួន០២នាក់ប្រេីដាវដេញកាប់ជនរងគ្រោះរបួសយ៉ាងធ្ងន់ធ្ងរនៅក្រុងបាត់ដំបង
👮♀️-ពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ២០១៩ ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងជំនាញក្នុងផែន ចូលរួមសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វេីការស្រាវជ្រាវករណីហិង្សាដោយចេនាមានស្ថានទម្ងន់ទោសមួយករណីកាលពីកាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ០០និង៤០នាទីរំលងអាធ្រាតុនៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយក្រុមជនស័ង្សយប្រេីប្រាស់ដាវដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលដែលជនរងគ្រោះរោទ៍សម្លេងម៉ូតូខ្លាំងនៅចំពោះមុខពួកខ្លួនតែប៉ុណ្ណោះ។
🔆-ផ្តេីមចេញពីប្រតិបត្តិការនេះបានឃាត់ខ្លួនជនស័ង្សយចំនួន០២នាក់គឺ:
1-ឈ្មោះ រ៉ាំ បូរី ហៅ ( សល់ , យក្ស ) ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាជនដៃ ដល់ )
2-ឈ្មោះ រ៉ើយ សារ៉ាន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកចូលរួមក្នុងសកម្មភាព )
⭕️-ក្នុងនោះដកហូតវត្ថុតាងរួមមានៈ
- កាំបិតចំនួន ០៣ ដើម
- ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ មួយគ្រឿង
- ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M 6051
♦️-ជនស័ង្សយទាំងពីរនាក់និងវត្ថុតាងកម្លាំងជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
(រូបភាពផែនការងារព្រហ្មទ័ណ្ឌ) By kosal!





No comments