Ads

ប្រជុំបូកសរុបការងារធ្វើបច្ចុប្បន្នភាព នៅអធិការដ្ឋាន នគរបាលស្រុលថ្មគោល



ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០នាទី នៅអធិការដ្ឋាន នគរបាលស្រុលថ្មគោល ក្រុមការងារ ស.អ.ក ស្រុក ដឹកនាំដោយ លោកវរសេនីយ៍ទោ ផង់ សុភាព អធិការស្រុក ជាប្រធាន ស.អ.ក ស្រុក, លោកអនុប្រធានទាំង៤, លោកប្រធានសាខាឃុំទាំង១០ សរុបចំនួន ៣៦នាក់ បានប្រជុំបូកសរុបការងារធ្វើបច្ចុប្បន្នភាព ៖
១.ចុះធ្វើបច្ចុប្បន្នភាពលើកទី២ ដល់ខ្នងផ្ទះ បានចំនួន៤៦៦គ្រួសារ
២.រៀបចំវេទិការ និងរោងបំពាក់មេដាយ ជូនសមាជិក ស.អ.ក ស្រុកថ្មគោល និងស្រុកបវេល នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៧:៣០នាទីព្រឹក នៅ
ក្នុងបរិវេនសាលាវិទ្យាល័យរូងជ្រៃ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត
៣.បន្តចុះសួរសុខទុក្ខអ្នកជម្ងឺ និងធ្វើផ្ទះជូនសមាជិកដែលមានជីវភាពទីទ័លក្រ
៤.ស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់សមាគម ស.អ.ក ស្រុក ។









No comments

Powered by Blogger.