Ads

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ បានប្រគល់រថយន្តចំនួន ០៨គ្រឿង ដល់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត



នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ បានប្រគល់រថយន្តចំនួន ០៨គ្រឿង ដល់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន សំរាប់ជាមធ្យោបាយបំរើការងារជំនាញ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គនាយក បានមានប្រសាសន៍ថា ការប្រគល់រថយន្តជាមធ្យោបាយនាពេលនេះជាគឺការខិតខំរបស់បងប្អូនរបស់យើង និងអគ្គនាយដ្ឋានទាំងមូលដើម្បីជាមធ្យោបាយបំរើការងារហើយកិច្ចការបែបនេះមិនមែនជាកិច្ចការដំបូងរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទេគឺបានធ្វើឡើងតាំងពីឆ្នាំ២០១៤ មកម្លេះ យើងខិតខំរកមធ្យោបាយបំពាក់ជូនបងប្អូនយើងនៅតាមបណ្តាអង្គភាពដែលចាំបាច់ ដូចជានាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនៅតាមបណ្តា ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅតាមផ្នែកអន្តោប្រវេសន៍ចំណុះស្រុក ខណ្ឌ គឺអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានប្រមូលផ្តុំគ្នា ឯកភាពគ្នា តាមលទ្ធភាពរបស់យើងដើម្បីដោះស្រាយ ការងារចាំបាច់ចំពោះមុខឲ្យបានទាន់ពេលវេលា ក្នុងនោះនៅតាមស្រុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រគល់កុំព្យូទ័រ នឹងនៅតាមខេត្ត-រាជធានីបានប្រគល់រថយន្ត និងម៉ូតូ។ ទន្ទឹមនឹងនេះដែរ ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានដោះស្រាយទីតាំង អគារស្នាក់នៅ អគាររដ្ឋបាល សំរាប់ធ្វើការងារនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗមួយចំនួន និងបានរៀបចំកន្លែងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីត្រៀម បញ្ជូនចេញជាដើម។ 

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្របេសន៍ បានធ្វើការដោះស្រាយបញ្ហាជនបរទេសអន្តោប្រវេសន្តជិត២០ ម៉ឺននាក់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងបានគោលការណ៍ឯកភាពចុងក្រោយគឺចុះអនុវត្តអនុក្រឹត្រលេខ ១២៩ អនក្របក ក្នុងការចុះដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីនានាដែលជនបរទេសបានកំពុងកាន់កាប់ដោយខុសច្បាប់ក្នុងរយៈពេលជាង៣០ឆ្នាំ ដែលនេះជាកិច្ចការមួយដំណើការបានរហូតដល់ពេលឥឡូវនេះយើងបានធ្វើការដកហូតបានប្រហែលជិត៥០%ហើយ ពិសេសការអនុវត្តច្បាប់អន្តោប្រវេសន៍ យើងបានពិនិត្យលើពាក្យសុំជាជនបរទេសអន្តោប្រវេសន្តដែលកំពុងដំណើរការ ហើយការងារធំមួយទៀតគឺយើងបានអនុវត្តនីតិវិធីក្នុងការឃាត់ខ្លួន នឹងចាប់បណ្តេញចេញទៅវិញ និងបញ្ជូនទៅតុលាការនូវជនល្មើសនានាជាច្រើនសញ្ជាតិគិតដល់ឥឡូវនេះជាង ១០០សញ្ជាតិដែលយើងបានបណ្តេញចេញ បានជាង១៤៤១៩នាក់។ 
កិច្ចការសំខាន់មួយទៀតគឺ ការត្រួតពិនិត្យជនបរទេសទាំងអស់ដែលបានមកធ្វើការវិនិយោគ និងធ្វើជាហត្ថពលករបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ចាំបាច់ត្រូវតែអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយជនទាំងនេះត្រូវមានបណ្ណការងារជាដាច់ខាត។ ជនបរទេសធ្វើការក្នុងកម្ពុជាមានជាង ១៩មុឺននាក់ អ្នកបានធ្វើបណ័្ណការងារ ក្នុងឆ្នាំ២0១៧បានចំនួន៥៧០០០នាក់និងឆ្នាំ២០១៨បានជាង៧មុឺននាក់ គិតត្រឹមថ្ងៃទី៤ ឧសភា ២០១៨។






















No comments

Powered by Blogger.