Ads

យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣៧គ្រាប់ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង


ពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ដោយអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបា ល ខេត្តបាត់ដំបង យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះសេស សល់ពីសម័យសង្រ្គាមមានគ្រាប់កាំភ្លើងត្បាល់ ៦០មីលីម៉ែត្រ និង៨០មីលីម៉ែត្រចំនួន៣៧គ្រាប់ ត្រូវបានប្រជា ពលរដ្ឋប្រទះឃើញនៅក្បែរដីជាទីកន្លែងដែលពួកគាត់បង្ករ បង្កើនផលស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់ មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ លោកវរ សេនីយ៍ទោ ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បាន បញ្ជាក់ថា ក្រោយទទួលបាននូវសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋអំពីការប្រទះឃើញនេះ លោកបានចាត់តាំងឲ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋាបាល ចុះទៅដល់ទីកន្លែងនោះ ដើម្បីពិនិត្យ និងដាក់ស្លាកសញ្ញាការពារក្រែងយុទ្ឋភ័ណ្ឌទាំ ង នោះបង្ករនូវមហន្តរាយផ្សេងៗជាយថាហេតុ និងបន្ទាប់មកបានរាយការណ៍ជូនទៅអង្គ ភាពCMA C យកទៅកំទេចចោល ៕





(រូបភាពនគរ បាលស្រុកគាស់ក្រឡ)
ដោយៈ កុសល

No comments

Powered by Blogger.