Ads

ឃាត់ខ្លួនជនសង្ស័យបាន១នាក់ពីបទឆក់កាបូបស្ពាយជនបរទេស


នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ឃាត់ខ្លួនជនសង្ស័យបាន១នាក់ពីបទឆក់កាបូបស្ពាយជនបរទេស
-------------------------------------------------------


រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ១៣កើត ខែជេស្ធ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោង០៤ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ក្នុងចំណោមបក្ខពួក០២នាក់) ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់កាបូបស្ពាយជនបរទេស) នៅផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវលេខ១៣៦ ភូមិទី៣ សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ជា ចន្ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន៖ ម៉ូតូមួយគ្រឿងម៉ាកNEXពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GB 0012 ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព ឯជនរងគ្រោះ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិបរទេសស្បែកស ដែលកំពុងដើរ ពុំបានដាក់ពាក្យបណ្តឹងបន្ទាប់ពីដណ្តើមបានកាបូបស្ពាយវិញ ហើយដើរចេញទៅបាត់។ ជនសង្ស័យខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

No comments

Powered by Blogger.