Ads

គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៨​ ស្លាប់​៤​នាក់​ របួស​៧​នាក់​


ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​(​ស្រី​១​នាក់​)​ រង​របួសធ្ងន់​ ១​នាក់​ របួសស្រាល​៦​នាក់​(​ស្រី​៤​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ៤​នាក់​(​យប់​២​នាក់​)​ ។​
​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៣​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ ។​
​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​១​នាក់​)​ មិន​គោរព​សិទ្ធិ​ ១​លើក​(​ស្លាប់​១​នាក់​)​ បត់​គ្រោះថ្នាក់​ ១​លើក​(​ស្លាប់​១​នាក់​)​ ងងុយដេក​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​
​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១​លើក​ រថយន្ត​តូច​ ៤​លើក​ ។​
​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តព្រៃវែង​ ២​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​,​ ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​ របួស​៤​នាក់​(​ស្រី​៣​នាក់​)​ និង​ខេត្តស្វាយរៀង​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ ។​
​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២៧​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២២៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១២១​នាក់​ របួស​សរុប​ ២៩៧​នាក់​ របួសធ្ងន់​ ២០៧​នាក់​ របួសស្រាល​ ៩០​នាក់​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police

No comments

Powered by Blogger.