Ads

ប៉ុនប៉ងប្រព្រឹត្តអំពើលួច



*នៅថ្ងៃទី 22 ខែមិថុនាឆ្នាំ 2017 នៅវេលាម៉ោង 9 និង 00 នាទីចំណុចផ្ទះសំណាក់ថាយហេង ភូមិក្បាលដំរី 2 សង្កាត់កាកាប 2 ខណ្ឌពោធិសែនជ័យ ។ បង្កឡើងដោយជនសង្ស័យចំនួន 1នាក់ស៊ីវិល មធ្យោបាយធ្វើដំណើរម៉ូតូមួយគ្រឿងម៉ាកហុងដារវ៉េវ។
*ជនសង្ស័យមានឈ្មោះ ផានីជុន សំសាវីន ភេទប្រុសអាយុ 47 ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្រូច
ឃុំកូប ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។
(ឃាត់ខ្លួននៅថ្ងៃទី 22 ខែមិថុនាឆ្នាំ 2018 វេលាម៉ោង 15 និង 00 នាទី)។

*ជនរងគ្រោះឈ្មោះ អ៊ូ ថាយ ភេទប្រុសអាយុ 35 ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ 323 ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ ។(ជាម្ចាស់ផ្ទះសំណាក់យីហោថាយ ហេង)
*សំភារៈបាត់បង់,ខូចខាត៖ គ្មាន
*សម្ភារៈបន្សល់ទុក៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌សគ្មានអាវ មានលេខម៉ាស៊ីន3195863 លេខតួរ395817 អត់ស្លាក លេខ។
*ទូរស័ព្ទដៃម៉ាក nokia ចុចពិលសេរីចាស់មួយគ្រឿងពណ៌ក្រហម។ទូរស័ព្ទដៃម៉ាក camfone ពណ៌សស៊េរីចាស់។ សោរខ្សៀរ លេខ១០ ចំនួន១ដើម និងផ្លែទុលវីសកែច្នៃចំនួន 2 ដើម។

*ដំណើររឿង៖
មុនពេលកើតហេតុនៅថ្ងៃទី 20 ខែមិថុនាឆ្នាំ 2018 វេលាម៉ោងប្រហែល 10 ព្រឹកជនសង្ស័យខាងលើបានមកជួលបន្ទប់គេង(បន្ទប់លេខ 6 ជាន់ទី 2 )នៅផ្ទះសំណាក់យីហោ ថាយ ហេង ស្ថិតនៅភូមិក្បាលដំរី 2 សង្កាត់កាកាបទី 2 ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
និងបន្តគេងរហូតដល់ថ្ងៃទី 22 ខែមិថុនាឆ្នាំ 2018 វេលាម៉ោងប្រហែល 3 និង 30 នាទីទៀបភ្លឺ ជនសង្ស័យបានដើរចុះក្រោមលបៗ ហើយដោយមានទទូលកន្សែងលើក្បាល(នេះបើតាមមើលតាមរយៈកាមេរ៉ាសុវត្ថិភាពដែលចាប់រូបភាពចំទីតាំងទុកម៉ូតូរបស់ភ្ញៀវ)ហើយដើរទៅមុខទៅក្រោយតែម្នាក់ឯងគួរឲ្យសង្ស័យ។ ក្រោយពេលដែលអ្នកយាមបាន
បិទទ្វារមុខហើយចូលគេងក្នុងបន្ទប់បាត់។
លុះព្រឹកឡើងថ្ងៃដដែលវេលាម៉ោង 7 និង 40 នាទីព្រឹកផ្ទះសំណាក់បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពពីសកម្មភាពរបស់ភ្ញៀវចេញចូលនៅពេលយប់។ក៏ឃើញសភាពគួរឲ្យសង្ស័យរបស់ជនសង្ស័យខាងលើបានហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

*បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំង
ប៉ុស្តិ៍នគរបាលកាកាបទី 2 សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅឲ្យផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្តនិងឃុំខ្លួនជាបណ្ដោះអាសន្នត្រៀមបញ្ជូនឡើងតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។



No comments

Powered by Blogger.