Ads

បទល្មើសជួញដូរ គ្រឿងញៀន

អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានសហការជាមួយកម្លាំង
មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសជួញដូរ គ្រឿងញៀន នៅភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ៖

-នៅថ្ងៃ អង្គារ ៧កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១៧ ម៉៤០នាទី កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១បានសហការជា មួយកម្លាំងមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកវរសេ នីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការចូលរួម ពីលោក អ៊ុំ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋាន០១កន្លែងពាក់ព័ន្ធបទល្មើសជួញដូរ គ្រឿងញៀន ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣BT ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបាន ឃាត់ខ្លួនម្ចាស់ផ្ទះ០១នាក់ឈ្មោះ ណៃ ផារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខាងលើ ។ ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះបានដកហូតយកវត្ថុ
តាងរួមមាន ៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ធំ , សំបកថង់ប្លាស្ទិចតូចៗមួយចំនួន និង ជញ្ជីងអេឡិច ត្រូនិចចំនួន០១គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបាន ប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បី ចាត់ការបន្តតាមនីតិវិធី ។




No comments

Powered by Blogger.