Ads

ខណ្ឌទួលគោក៖ ករណីឆក់កាបូបយួរដៃបង្កឲ្យ ជនរងគ្រោះដួលម៉ូតូរងរបួសដៃ,ក្បាលជង្គុង,ប្រអប់ជើងនិងរលាត់ភ្លៅ


សមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ឆក់កាបូបយួរដៃបង្កឲ្យ ជនរងគ្រោះដួលម៉ូតូរងរបួសដៃ,ក្បាលជង្គុង,ប្រអប់ជើងនិងរលាត់ភ្លៅខាង ស្ដាំ) កើតហេតុនៅ ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
----------------------

នៅថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨:៣០ នាទី កំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច មានស្ថានទម្ងន់ទោស ដោយសារប្រើអំពើហិង្សា(ឆក់កាបូបយួរដៃបណ្ដាល ឲ្យជនរង គ្រោះដួលម៉ូតូ រងរបួសបាតដៃទាំងសងខាង,ក្បាលជង្គុងទាំង សងខាង,ប្រអប់ជើងទាំងសងខាង និងរលាត់ភ្លៅខាងស្ដាំ) ប្រព្រឹត្តនៅ ចំណុចមុខមជ្ឃមណ្ឌលទួលគោក ដែលមានទីតាំងដីឡូត៍លេខ៥២ ផ្លូវ លេខ៣១៥ ក្រុម៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
*បង្កដោយជនសង្ស័យ
-ឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវលេខ១៩២ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី 2014 ឡើងតែម 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT- 0822 ដែល មានលេខតួ: 121498 និងលេខម៉ាស៊ីន: 203066 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពជិះបិទគូទឆក់) ។
*នារីរងគ្រោះ
-ឈ្មោះ ស៊ុំ សម្ផស្ស ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុនលក់ថ្នាំពេទ្យ(UAS) ស្នាក់នៅផ្ទះលេខ១១ ផ្លូវ លេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-សំភារ:បាត់បង់មាន៖
-កាបូបយួរដៃមួយពណ៌ខ្មៅ ក្នុងនោះមាន :ឡេបថបមួយគ្រឿង ម៉ាក LENOVO ,ទូរស័ព្ទដៃមួយគ្រឿងម៉ាក ONE Plus , លុយចំនួន២៥០$ (ពីរ រយហាសិបដុល្លារសហរដ្ឋអាមេរិក) , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មួយសន្លឹក , កាតATM មួយនិងកាត ធានារ៉ាប់រងមួយ ។
ដំណើរឿងហេតុ
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ក្រហម-ខ្មៅពាក់ស្លាកលេខភ្នំពេញ1AX- 1491 ចេញពីផ្ទះក្នុងគោល បំណងទៅធ្វើការនៅក្រុមហ៊ុន (UAS) នៅជាប់ផ្សារTK សង្កាត់បឹងកក់ ទី១ លុះពេលជនរងគ្រោះជិះ ម៉ូតូមកដល់ចំណុចមុខមជ្ឃមណ្ឌលទួលគោក ផ្លូវលេខ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកចំនួន០៤ទៅ០៥ នាក់ទៀតជិះម៉ូតូ ចំនួន០៣គ្រឿង ក្នុងនោះជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជាជិះម៉ូតូបិទគូទ ពីខាងក្រោយ ភ្លាមនោះបក្ខពួករបស់ ជនសង្ស័យឈ្មោះ ខាំឡ ខាំរី បានធ្វើ សកម្មភាពឆក់ កាបូបយួរ ដៃរបស់ជនរងគ្រោះដែលដាក់ នៅខាងមុខ បានសម្រេច បណ្ដាល ឲ្យជនរងគ្រោះដួលម៉ូតូរបួស រួចហើយជនសង្ស័យ ជាបក្ខពួកបាន យកកាបូបយួររបស់ជនរងគ្រោះហើយជិះម៉ូតូគេចខ្លួនបាត់ ទៅ ចំណែកឯជនសង្ស័យឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ក៏ត្រូវបានកំលាំង សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ដែលកំពុងល្បាត សុវត្ថិភាព ក្នុងមូលដ្ឋាននៅក្បែរនោះឃើញសកម្មភាព បិទគូទជាក់ ស្ដែងក៏ជួយ អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជា អ្នកបិទគូទបាន០១នាក់ និងចាប់យកវត្ថុតាងម៉ូតូដែល ជិះបិទគូទ រួចបញ្ជូនជនសង្ស័យរូបនេះយក មកកាន់អធិការដ្ឋានគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់ ។
-បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាំឡ ខាំរី សមត្ថកិច្ចយើង បានយក ទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុ ញៀនក្នុងទឹកនោម ជាលទ្ធផល មានភាពអវិជ្ជមាន ។
-ជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនារ ពីបទលួច (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចផ្លូវ លេខ១២៥ កែងផ្លូវ លេខ៣៣៦ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដីកាឃុំលេខ១៧២៣ ដ.ឃ.ដ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ចេញដោយលោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរ សាលាដំបូងរាជ ធានីភ្នំពេញ ។
-បច្ចុប្បន្ន: ជនសង្ស័យឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី កំពុងឃាត់ខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាង សំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី ៕

No comments

Powered by Blogger.