Ads

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យជន ជាតិចិន០៣នាក់,ករណីប្រើអំពើហិង្សាដោយចេតនា


សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យជន ជាតិចិន០៣នាក់,ករណីប្រើអំពើហិង្សាដោយចេតនា(វាយរបួសនិងបំផ្លាញទ្រព្យអ្នកដទៃ)នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
------------------------

នៅថ្ងៃសៅរ៏ ២កើតខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី​ ១៣/០៧/២០១៨វេលាម៉ោង ១២:០០នាទី ករណីប្រព្រឹត្តអំពើហិង្សាដោយចេតនា (វាយរបួសនិងបំផ្លាញទ្រព្យអ្នកដទៃ),ស្ថិតនៅចំណុចមុនហាងតេស្ត៏កាហ្វេ ផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-បង្កដោយជនសង្ស័យ០៣នាក់(ជនជាតិចិន)៖
១-ឈ្មោះZOU XI NAN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លង ដែន លេខ E០៣៤៦១៧៥២ មុខរបរបុគ្គលិករោងចក្រ ទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន-គ្មានសារធាតុញៀន ) ។
២-ឈ្មោះQIU XINGJIE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ EA៨៣៦១ ៣១០ មុខរបរទេសចរណ៏ ទីលំនៅនៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន-គ្មានសារធាតុញៀន ) ។
៣-ឈ្មោះHU XUEHUA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ E១៩២៤៧ ៥០៣មុខរបរទេសចរណ៏ ទីលំនៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ(ឃាត់ខ្លួន-គ្មានសារធាតុញៀន ) ។
-ជនរងគ្រោះ ៖
១-ឈ្មោះ ហង់ ចាន់នី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិករោងចក្រទីលំនៅ ផ្ទះលេខ ១៦៥E0ផ្លូវលេខ៩៣សង្កាត់មនោរម្យខណ្ឌ៧មករារាជធានីភ្នំពេញ ។
-សម្ភារះខូចខាត៖ រថយន្តត្រូវវាយបំបែកកញ្ចក់ខាងមុខ កញ្ចក់ចំហៀងទ្វារទាំង៤ រថយន្តម៉ាក CAMRY (បាឡែន)សេរីឆ្នាំ២០០២ពាក់ស្លាកលេខភ្នំពេញ2AN-1659។
-ស្លាកស្នាមបន្សល់ទុក៖ របួសក្បាលហើមពក របួសជើងខាងឆ្វេង ត្រូវមាត់ហើម លើទ្រូងហើមជាំ មុតមេដៃខាងស្តាំ ត្រចៀកខាងឆ្វេងហើមជាំ ។
-ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហង់ ចាន់នី បានជិះរថយន្តមួយគ្រឿងម៉ាក​CAMRY សេរីឆ្នាំ២០០២ពាក់ស្លាក លេខភ្នំពេញ​ 2AN-1659 ដោយធ្វើដំណើរពីរង្វង់មូលចោម​ចៅឆ្ពោះទៅច្រមុះជ្រូកស្ទឹងមានជ័យលុះពេលជនរងគ្រោះបើករថយន្តមក ដល់ចំណុចមុនហាង​តេស្ត៏​កាហ្វេលើផ្លូវវេងស្រេង ភូមិចោម ចៅទី២ សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យមានគ្នា០៣នាក់ជនជាតិចិនបើករថយន្តមួយគ្រឿងម៉ាក CAMRY(ឆ្លាម)ពណ៌ត្រីឆ្លូញសេរីឆ្នាំ១៩៩៧ពាក់ស្លាកលេខភ្នំពេញ2D-0331រួចធ្វើសកម្មភាពស្ទាក់ពីមុខរថយន្តជនរងគ្រោះរួចជនសង្ស័យ០២នាក់ជនជាតិចិន បានចុះពីលើរថយន្តដោយយកប្រដាប់ដែកគាស់ បានធ្វើសកម្មភាពវាយបំបែកកញ្ចក់ឡាន ទាំង បួន និង កញ្ចក់ឡានខាងមុខ រួចវាយជនរងគ្រោះបណ្តាលឲ្យមាន របួសក្បាលហើមពក របួសជើង ខាងឆ្វេង ត្រូវមាត់ហើម លើទ្រូង ហើមជាំ មុតមេដៃខាងស្តាំ ត្រចៀកខាងឆ្វេងហើមជាំ បន្ទាប់ពីធ្វើសកម្មភាព រួចជនសង្ស័យរត់គេចខ្លូន តែត្រូវសមត្ថកិច្ចយើងឃាត់ខ្លូនបាន ។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនិតីវិធី ។

No comments

Powered by Blogger.