Ads

សមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់លើ សមត្ថកិច្ចរងរបួសធ្ងន់)នៅភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួល គោក រាជធានីភ្នំពេញ

Image may contain: 3 people, text

សមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់លើសមត្ថកិច្ចរងរបួសធ្ងន់)នៅភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួល គោក រាជធានីភ្នំពេញ៖ 


នៅថ្ងៃ​អាទិត្យ១០កើតខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២.០៧.២០១៧ វេលាម៉ោង១៨ម៉៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចមុខសាលាភាសា អង់គ្លេសរ៉ូយ៉ាល់អ៊ីនធើខន ផ្លូវលេខ២៣៩ កែងផ្លូវលេខ២៣០ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញមានឈ្មោះដូចខាងក្រោម ៖



១.ឈ្មោះ ឈិន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ស្វាយបោះដុំនៅផ្សារនាគមាស ស្នាក់នៅផ្ទះជួលលេខ១៨ ផ្លូវ លេខ៣៨ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌចំការមន (ជាជនដៃដល់)។



២.ឈ្មោះ លាង សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួលឆ័ត្រឲ្យអាជីវករលក់បន្លែ-ផ្លែឈើនៅផ្សារនាគមាស ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះ៖ ១.ឈ្មោះ ឃិន ទិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរ ស្នាក់នៅផ្ទះជួលលេខ១០៦ ផ្លូវលេខ២៣០ ក្រុម១១ ភូមិ២ សង្កាត់ផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសធ្ងន់ចំនួន ០៩កន្លែង ថ្ពាល់ខាងឆ្វេង ០១កាំបិត, ក្បាលផ្នែកខាងក្រោយ ០២កាំបិត, ក្បាលផ្នែកខាងឆ្វេង ០១កាំបិត, ក្រោមដោះខាងឆ្វេង ០១កាំបិត, កញ្ចឹងក ០១កាំបិត, លើខ្នង ០១កាំបិត និងក្បាលពោះ ០២កាំបិត កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ២.ឈ្មោះ គិត ម៉ឺន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅដេកនៅលើកង់បី នៅផ្សារនាគមាស មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិត្រពាំងក្រសាំង ឃុំកូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសហើមថ្ពាល់ខាងឆ្វេង (ដោយសារឈ្មោះ លាង សារ៉ាត់ វាយដោយដៃ)។  វត្ថុតាងដកហូត៖ កាំបិតប៉័ងតោ ដងឈើចំនួន០៣ (ចាប់យកពីឈ្មោះ ឈិន ពិសិដ្ឋ)។
ដំណើររឿង៖ នៅមុនពេលកើតហេតុ វេលាម៉ោង ១៤ម៉០០នាទី ជនរងគ្រោះឈ្មោះ គិត ម៉ឺន បានបើក ម៉ូតូកង់បីចូលមកផ្លូវ លេខ២៣៤៣ ដើម្បីចាំដឹកម៉ូយ ពេលជិះមកដល់ចំណុចមុខផ្ទះ លេខ១១ ផ្លូវរាងតូចចង្អៀត ជនរងគ្រោះឈ្មោះ គិត ម៉ឺន បានបើកប៉ះកៅអីរបស់ជនសង្ស័យ ពេលនោះជនសង្ស័យ និងបក្ខពួកចំនួន ០២នាក់ទៀត ដែលកំពុងអង្គុយផឹកស្រាបៀរ Gan Berg នៅជាប់ផ្លូវ បាននិយាយទៅកាន់ជនរងគ្រោះថា អ្ហែងបើកកង់បីអត់សុំផ្លូវទេអី ភ្លាមនោះជនរងគ្រោះបានតបទៅវិញថា ចុះអ្ហែងចង់ម៉េច ហើយក៏បើកកង់បីទៅមុខបានប្រហែល៣០ម៉ែត្រ ស្រាប់តែឈ្មោះ លាង សារ៉ាត និងបក្ខពួក ដើរសំដៅទៅជនរងគ្រោះ ហើយបានវាយ០២ដៃ បណ្តាលឲ្យត្រូវថ្ពាល់ខាងឆ្វេង ពេលវាយរួចក៏នាំគ្នាមក ផឹកស៊ីបន្តទៀត នៅកន្លែងបុកល្ហុងរបស់បក្ខពួក។ ក្រោយកើតហេតុ ជនរងគ្រោះក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ឲ្យជួយអន្តរាគមន៍ ដោយឈ្មោះ លាង សារ៉ាត់ និងបក្ខពួកបានវាយមកលើខ្លួន ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលយើង បានទៅចំនួន០២នាក់ ឈ្មោះ ឃិន ទិត (ជាជនរងគ្រោះ) បានចុះទៅដល់ជាមួយជនរងគ្រោះ ហើយបានហៅ ឈ្មោះ លាង សារ៉ាត មកជួបនិងសម្រួលជាមួយជនរងគ្រោះ រឿងវាយជនរងគ្រោះ ភ្លាមនោះជនសង្ស័យឈ្មោះ ឈិន ពិសិដ្ឋ បានប្រើពាក្យសំដីប្រមាថមើលងាយកម្លាំងសមត្ថកិច្ច ថាពួកអ្ហែងអាប៉ូលីសក្បាលមាន់ចែ ហ្នឹងសុទ្ធតែកូនចៅអញ អ្ហែងមកប៉ុន្មាននាក់ ភ្លាមនោះក៏មានការប្រតាយប្រតប់គ្នាជាមួយឈ្មោះ ឃិន ទិត ទៅវិញទៅមក បន្ទាប់មកជនសង្ស័យក៏បានប្រើកាំបិតប៉័ងតោចំនួន០២ និងដំបងឬស្សីមួយប្រហែល ១ម៉ែត្រជាង បានដេញវាយ និងកាប់កម្លាំងយើងរហូតដល់ចំណុចមុខសាលាអង់គ្លេស រ៉ូយ៉ាល់អ៊ិនធើខន ហើយជនសង្ស័យឈ្មោះ ឈិន ពីសិដ្ឋ និងឈ្មោះ ពយ បានកាប់មកលើកម្លាំងយើងជាច្រើនកាំបិត បណ្តាលឲ្យរងរបួស ចំនួន០៩កន្លែងធ្ងន់ធ្ងរ ភ្លាមនោះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈិន ពិសិដ្ឋ និងឈ្មោះ លាង សារ៉ាត់ និងចាប់យកវត្ថុតាង បញ្ជូនមកអធិការ ដ្ឋាន។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ យើងបានធ្វើ តេសទឹកនោម ពុំឃើញមានសារធាតុញៀននៅក្នុងខ្លួនទេ។
ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

No comments

Powered by Blogger.