យកកូនកាំបិតចាក់បណ្តាលឲ្យរបួសធ្ងន់ នៅភូមិ៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ
សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ជនសង្ស័យករណីប្រើអំពើហិង្សាដោយចេតនា(យកកូនកាំបិតចាក់បណ្តាលឲ្យរបួសធ្ងន់)នៅភូមិ៨សង្កាត់ ផ្សារថ្មី៣ខណ្ឌដូនពេញរាជធានីភ្នំពេញ។
នៅថ្ងៃសៅរ៍៩កើតខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១.០៧.២០១៨ វេលាម៉ោង១១ម៉៣០នាទីកំលាំងប៉ុស្តិ៍នគបាលរដ្ឋបាលផ្សារថ្មី៣នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ ពីបទ ហិង្សារដោយចេត នាមានស្ថានទម្ងន់ទោស (យកកូនកាំបិតចាក់បណ្តាលឲ្យរបួសធ្ងន់) កាលពីថ្ងៃទី១៦.០៧.២០១៨ វេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺ នៅចំណុចមុខផ្ទះលេខ៣១៩អឺ៣ ផ្លូវលេខ៤៩ភូមិទី៨សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញរាជធានីភ្នំពេញ។
. ទំនាស់រវាងជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សាន់ ពិសី ភេទស្រី អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខ១៦៤អឺ៤ផ្លូវលេខ១៥៤សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញរាជធានីភ្នំពេញត្រូវជនសង្ស័យយកកូនកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះលន់ សាវី ភេទស្រីអាយុ៥៣ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅ ផ្ទះលេខ ៣២៤អឺ៣ផ្លូវលេខ៤៩ភូមិទី៨សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញរាជធានីភ្នំពេញ បណ្តាល ឲ្យរបួសចំកែងដៃខាងស្តាំហូរ ឈាម(ធ្ងន់).បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារទំនាស់ពាក្យសំដីគ្នារឿងលេងល្បែងស៊ីសង។
. វត្ថុតាងដកហូតយកបាន មានកូនកាំបិតស្រួចចំនួន០១។
ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ រួចជនសង្ស័យគេចខ្លួន បាត់សកម្មភាព។ បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច រហូតដល់ថ្ងៃទី២១.០៧.២០១៨ វេលាម៉ោង១១ម៉៣០នាទីត្រូវ សមត្ថកិច្ច ឃាត់ខ្លួនបាន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

No comments