Ads

ករណីគប់ដំថ្ម​ លេីកញ្ចក់រថយន្ត​

នៅថ្ងៃទី២១-០១-២០១៩ វេលាម៉ោង ១៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យនួន០១នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) នៅចំណុចក្នុងបរិវេណហាងម្លប់ស្បូវមានលាភ ក្រុម៧ ផ្លូវ១០៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០១នាក់ ។​ ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០០៧Z ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរម្ចាស់ហាម្លប់ស្បូវមានលាភ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។សម្ភារៈខូចខាត ៖រថយន្តកាមេរីបាឡែន ផលិតឆ្នាំ២០០២ ពណ៌ស បែកកញ្ចក់ផ្នែកខាងមុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

No comments

Powered by Blogger.