សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រុះរើ កែលំអ សួរច្បារ ក្នុងបរិវេណបន្ទាយ ដើម្បីអោយមានសោភ័ណ្ឌភាព និងអនាម័យ
សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃច័ន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ !
-នៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការរុះរើ កែលំអ សួរច្បារ ក្នុងបរិវេណបន្ទាយ ដើម្បីអោយមានសោភ័ណ្ឌភាព និងអនាម័យ ជៀសវាងពីជំងឺដង្កាត់ផ្សែងៗ ដូចពាក្យស្លោកពោលថា កន្លែងរស់នៅស្អាត ហូបស្អាត ទឹកផឹកស្អាត ។
-សកម្មភាពកម្លាំង (គ) អន្តរាគមន៍ (ខ១) បានមករៀនបាញ់គ្រាប់ពិត នៅវិទ្យាស្ថានបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន បាញ់ប្រតិកម្មកាំភ្លើងAK47 ចំងាយ២៥m និងបាញ់ចល័តប្តូរបង់រកទីតាំងសុវត្តិភាព ដោយមាន០៣ កាយវិការ
១.ក្បាច់បាញ់ក្រាប
២.ក្បាច់បាញ់លត់ជង្គង់
៣.ក្បាច់បាញ់ឈរ
-កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមពន្លត់អគ្គីភ័យដែលកើតទ្បើង នៅវេលាម៉ោង១:១៥នាទី នៅចំណុចផ្ទះលេខ៣០៧ ក្រុមទី០៥ ភូមិព្រែកទាល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ ដែលមានម្ចាស់ឈ្មោះ ហេង ឆាយ អាយុ៦៦ឆ្នាំ មុខរបលក់ខោអាវជជុល សំភារះខូចខាតទាំងស្រុង ប្រើប្រាស់ឡានទឹក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ អស់ចំនួន ០៣គ្រឿង ។ រលត់ទៅវិញទាំងស្រុងនៅម៉ោង០៣:០០នាទី៕
-កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចជាកម្លាំងក្នុងទីបញ្ជាការ ក្រោកពីដំណេកពីព្រលឹម រួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរ ជូនសិស្សានុសិស្សឆ្លងផ្លូវ គណៈប្រតិភូជាតិ និងអន្តរជាតិ តាមភូមិសាស្រ្តសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។
-ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូន
ប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងនៅសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នាពេលរាត្រីដោយពុំខ្លាចភាពនឿយហត់ !
ប្រភព៖ Phnom Penh Gendarmerie




















No comments