បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (គប់កញ្ចក់រថយន្តយកសម្ភារៈ)
*បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (គប់កញ្ចក់រថយន្តយកសម្ភារៈ)*
ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២ៈ៣០នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យឿង ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅមិនពិតប្រាកដ ។
បច្ចុប្បន្នក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាង ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង




No comments